Institut français du Cambodge

ពិព័រណ៍ | វង្វេងក្នុងក្រុងភ្នំពេញ

ក្នុងនាមជាព្រះរាជអាជ្ញាអន្តរជាតិ បំពេញការងារនៅក្នុងសាលាក្តីដែលទទួលខុសត្រូវចំពោះការកាត់ទោសឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តឡើងដោយមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម លោកវាំងសង់ ដឺ ហ្វីល (Vincent de Wilde) ក៏មានការជក់ចិត្តទៅការនឹងការថតរូបដែរ។

ការសម្តែង | ភាពយន្ត-តន្ត្រី ជាមួយហ្វារពន្លឺសិល្បៈ

វិទ្យាស្ថានបារាំង​សូម​អញ្ជើញ​អ្នក​ទាំងអស់គ្នា​ចូលរួម​កម្មវិធីស៊ីណេ-តន្ត្រី​ដ៏វិសេស​វិសាលមួយ ៖ នៅ​ក្នុង​សួនច្បារ​វិទ្យាស្ថានបារាំង ដោយ​ការ​បញ្ចាំង​ភាពយន្តខ្លីហាលវាល​​របស់​ប៊ូស្តឺ គៀតុង ឆាលី ឆាព្លីង (សាក់ឡូ) និង​ហ្សក មេល្យែស!

ពិព័រណ៍ | ពិភពអ៊ុយរ៉ាម៉ាដូ AR

សុយលី ស្តេហ្វិន ឆេង​ បង្ហាញពី​ដំណើរ​ស្វែង​រក​មួយ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា AR។ ពពួក​តានុយគិ​ គឺ​ជា​ព្រលឹង​នៃ​ធម្មជាតិ​ដែល​រស់​នៅ​រាយប៉ាយ​គ្រប់​ទី​កន្លែង​ជុំវិញ​ខ្លួន​អ្នក។ ពួក​គេ​នឹង​សួរ​​ពី​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​យើង ហើយ​មាន​ប្រតិកម្ម​ឆ្លើយ​តប​ទៅនឹង​ចម្លើយ​របស់​អ្នក​ ដើម្បី​ឲ្យ​អ្នក​អាច​ស្វែង​យល់​អំពី​ខ្លួន​អ្នក​បាន។

បណ្ណាល័យពហុឯកសារ | សកម្មភាពច្នៃប្រឌិតពេលរសៀល

ក្រដាស កន្ត្រៃ ក្រដាសកាតុងពណ៌ កាវបិទនិងវត្ថុកែឆ្នៃ … បង្ហាញការច្នៃប្រឌិតរបស់លោកអ្នកនិងអភិវឌ្ឍការស្រមើលស្រមៃរបស់លោកអ្នកក្នុងសិក្ខាសាលាសិល្បៈនិងសប្បាយទាំងនេះ!

ការ​បង្រៀន​ដោយ​ផ្ទាល់​នឹង​ដំណើរ​ការ​ឡើង​វិញ​ក្នុង​ពេល​ឆាប់ៗនេះ !

វិទ្យាស្ថាន​បារាំង​ប្រចាំ​នៅ​កម្ពុជា មាន​សេចក្ដី​រីក​រាយ​សូម​ជម្រាប​ជូនសាធារណៈជន​ឲ្យ​បាន​ជ្រាប​ថា មជ្ឈមណ្ឌលភាសារបស់​យើង​បានទទួលការ​អនុញ្ញាតជាគោលការណ៍ដើម្បី​បើក​ទ្វារ​ដំណើរ​ការ​ឡើង​វិញ​។

ពិព័រណ៍ | បេអាត ស្រ្តឺលី

Beat Streuli គឺជាសិល្បករជនជាតិស្វ៊ីសម្នាក់ដែលត្រូវបានគេទទួលស្គាល់ ថាជាសិល្បករល្បីល្បាញម្នាក់នៅអឺរ៉ុប។ ការអនុវត្តសិល្បៈចក្ខុទស្សន៍របស់គាត់មានចាប់ពីការថតរូបវីដេអូនិងការតម្លើងពហុមេឌា។

ថ្នាក់ភាសាបារាំង | វឹកហាត់សម្រាប់ការប្រឡង DELF B2 តាមអនឡាញ!

តើលោកអ្នកជាសិស្សកម្រិត B2​? លោកអ្នកមានបំណងប្រឡង DELF B2 នៅពេលឆាប់ៗខាងមុខនេះឬទេ?

វិទ្យាស្ថាន | ឈប់សម្រាកបង្ការ

វិទ្យាស្ថានបារាំងនៅកម្ពុជាបានសម្រេចបិទទ្វារជាសាធារណៈរហូតដល់មានការជូនដំណឹងបន្ថែមនាពេលក្រោយចាប់ពីថ្ងៃព្រហស្បតិ៍ទី ២៦ ខែមីនា នេះតទៅ។

ការប្រគំតន្ត្រី |​ តន្ត្រីខ្មែរពីម្សិលមិញនិងថ្ងៃនេះ

តន្ត្រីខ្មែរគឺបង្កើតឡើងដោយការប្រមូលផ្តុំឧបករណ៍ភ្លេងជាច្រើនរួមគ្នា។ វប្បធម៌ខ្មែរសព្វថ្ងៃនេះ មួយភាគធំពឹងផ្អែកលើរបាំដែលបន្សុំជាមួយតន្រ្តីត្រូវបានរួមបញ្ចូល ដូចមានរបាំព្រះរាជទ្រព្យ របាំឆ៉ៃយ៉ាំង ល្ខោនស្បែកធំ ល្ខោនបាសាក់ … ល។

ភាពយន្ត | ក្រឡេកមើលកម្ពុជា

វដ្តនៃភាគយន្ត ក្រឡេកមើលកម្ពុជា នាំមកជូននូវខ្សែភាពយន្តចំនួន ៣ រឿង ដោយអ្នកដឹកនាំរឿងចំនួន ៣ រូប៖ គឺខ្មែរ ខ្មែរកាត់បារាំងនិងបារាំង។