Institut français du Cambodge
សកម្មភាពចម្អិនអាហារ | ចុងភៅតូច សកម្មភាពចម្អិនអាហារ | ចុងភៅតូច
អាយុមិនមែនជាបញ្ហាសម្រាប់ការរៀនធ្វើអាហារនោះទេ! ជាមួយនឹងសកម្មភាពធ្វើអាហារ មេចុងភៅតូច ដែលរៀបចំឡើងដោយចុងភៅ Le Bistrot នៃវិទ្យាស្ថានបារាំង។ សកម្មភាពចម្អិនអាហារ | ចុងភៅតូច

អាយុមិនមែនជាបញ្ហាសម្រាប់ការរៀនធ្វើអាហារនោះទេ! ជាមួយនឹងសកម្មភាពធ្វើអាហារ មេចុងភៅតូច ដែលរៀបចំឡើងដោយចុងភៅ Le Bistrot នៃវិទ្យាស្ថានបារាំង។ ផ្តល់ឳកាសដល់កូនៗ របស់លោកអ្នកស្វែងយល់ពីរបៀបធ្វើនំដូងដុត(Rochers Coco) នំក្រែប(Crêpes) និងនំផ្សេងៗទៀត។ សកម្មភាពសប្បាយៗ !

 នំដូងដុត | ថ្ងៃសៅរ៍ទី ១៦ ខែមករា ម៉ោង ១០:៣០ ព្រឹក
អាយុពី ៣ ទៅ ៦ ឆ្នាំ / ៥ ដុល្លារក្នុងម្នាក់
មិនមានអាយុយឺត សម្រាប់រៀនធ្វើនំដូងដុតនោះទេ! រូបមន្តសាមញ្ញនិងបែបរីករាយដើម្បីអនុវត្តជំហានដំបូងរបស់លោកអ្នកនៅក្នុងផ្ទះបាយ។ រៀនលាយម្សៅ ពូតជាដុំ រួចយកទៅដុត បន្ទាប់មកតុបតែងវានៅពេលវាឆ្អិន។

 នំក្រែប| ថ្ងៃសៅរ៍ទី ៣០ ខែមករា ម៉ោង ១០:៣០ ព្រឹក
អាយុពី ៦ ទៅ ៩ ឆ្នាំ / ៥ ដុល្លារក្នុងម្នាក់
នៅក្នុងឱកាសនៃការធ្វើនំក្រែប នំផ្អែមឬនំប្រៃ ដែលលោអ្នកអាចញ៉ាំនៅនឹងកន្លែងឬយកទៅផ្ទះ។ សូមអញ្ជើញជួបគ្នានៅថ្ងៃសៅរ៍ទី ៣០ ខែមករា មុនពេលអាហារថ្ងៃត្រង់ ដើម្បីរៀនពីរបៀបរៀបចំនំក្រែប របស់អ្នកដើម្បីបង្ហាញពីភាពច្នៃប្រឌិតរបស់លោកអ្នកជាមួយនឹងការផ្សំរសជាតិ និងជាពិសេសដើម្បីបរិភោគ។


អ្នកចូលរួមយ៉ាងច្រើន ៦នាក់ ក្នុងសកម្មភាពចម្អិនអាហារមួយ
នៅភោជនីយដ្ឋាន Le Bistrot
តម្រូវឲ្យចុះឈ្មោះតាម៖  lebistrot@institutfrancais-cambodge.com