


Culturethèque (បណ្ណាល័យវប្បធម៌) ជាបណ្ណាល័យឌីជីថលនៃវិទ្យាស្ថានបានរាំងនៅកម្ពុជា ដែលលោក-អ្នកអាចចូលប្រើប្រាស់បានជាមួយ
ឧបករណ៍ចល័តរបស់លោក-អ្នកនៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។
លោក-អ្នកអាចចូលមើលឯកសារដែលមានរាប់លានដូចជា ទស្សនាវដ្តី-កាសែតប្រចាំថ្ងៃដែលមានជាង២៥០ចំណងជើង,
សៀវភៅ(មានទាំងសៀវភៅដែលទើបនឹងទទួលបានពានអក្សរសិល្ប៍ថ្មីៗ), ប្រលោមលោករូបភាព, ប្រភពឯកសារ
សំរាប់អ្នកសិក្សាភាសាបារាំង។
ធ្វើដូចម្តេចក្នុងការចុះឈ្មោះ
លោក-អ្នកអាចចុះឈ្មោះបាននៅបណ្ណាល័យណាមួយដែលជាសាខារបស់វិទ្យាស្ថានបារាំងនៅកម្ពុជា។ ការចុះឈ្មោះ
ប្រើប្រាស់បណ្ណាល័យឌីជីថលធ្វើឡើងដោយឥតគិតថ្លៃសំរាប់អ្នកមានប័ណ្ណសមាជិកបណ្ណាល័យ និងសិស្សនិសិ្សតនៃ
វិទ្យាស្ថានបារាំង។ បច្ចុប្បន្ននេះ លោក-អ្នកគ្រប់គ្នាអាចប្រើប្រាស់បណ្ណាល័យឌីជីថលមួយនេះបានដោយឥតគិតថ្លៃ
សំរាប់រយៈពេល៣សប្តាហ៍នៅលើគេហទំព័រ culturethèque.com ។