

ការប្រលង និង សញ្ញាប័ត្រភាសាបារាំង
ថ្នាក់ភាសាបារាំង 4 February 2015

វិទ្យាស្ថានបារាំងគឺជាមជ្ឈមណ្ឌលប្រលងសញ្ញាប័ត្រខាងក្រោមនេះតែមួយគត់និងជាផ្លូវការនៅប្រទេសកម្ពុជា
• DELF (សញ្ញាប័ត្រដែលបញ្ជាក់ពីសមត្ថភាពបង្រៀនភាសាបារាំង)
• DALF (តេស្តសមត្ថភាពភាសាបារាំងដែលមានសុពលភាពជាអចិន្ត្រៃយ៍)
• TCF (តេស្តចំណេះដឹងភាសាបារាំង)
DELF–DALF
ដោយផ្អែកលើឯកសារយោង CECRL សញ្ញាប័ត្រ DELF និង DALF គឺជាសញ្ញាប័ត្រផ្លូវការដែលចេញដោយក្រសួងអប់រំជាតិរបស់បារាំងទៅទូទាំងពិភពលោក។ សញ្ញាប័ត្រនេះវាបញ្ជាក់ចំណេះដឹងនិងចំណេះធ្វើរបស់អ្នករៀនភាសាបារាំង។
ការប្រលងសញ្ញាប័ត្រ DELF និង DALF ប្រព្រឹត្តទៅ ៤ដងក្នុងមួយឆ្នាំគឺនៅខែមិនា ខែកក្កដា ខែកញ្ញា និងខែវិច្ឆិកា ជារៀងរាល់ឆ្នាំ៕ សិស្សនិស្សិតអាចប្រលងយកសញ្ញាប័ត្រណាមួយក៏បានទៅតាមតំរូវការរបស់គេ។
កាលវិភាគប្រលងប្រចាំឆ្នាំ ២០២១
តើចុះឈ្មោះយ៉ាងម៉េច?
បំពេញពាក្យចុះឈ្មោះប្រលងរួចហើយយកវាមកដាក់រឺក៏ផ្ញើរមកវិទ្យាស្ថានបារាំង ឬតាមរយៈតំណភ្ជាប់នេះ។
ចំណាំ៖ ការចុះឈ្មោះរបស់លោកអ្នកមានសុពលភាពលុះត្រាណាតែលោកអ្នកបានបង់ថ្លៃប្រលងជាមុនសិន។
សូមទំនាក់ទំនងមកមជ្ឈមណ្ឌលភាសាតាមរយៈ ៖
infocours@archives.institutfrancais-cambodge.com
០១២ ៣៦៧ ៣៣៥ / ០១២ ៣៦៧ ៣៣៧
TCF
បង្កើតឡើងនិងផ្សព្វផ្សាយដោយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការសិក្សាគរុកោសល្យ (CIEP) តេស្តចំណេះដឹងភាសាបារាំង (TCF) គឺជាការប្រឡងមួយដែលអាចឱ្យលោកអ្នក
វាស់ស្ទង់សមត្ថភាពភាសាបារាំងរបស់លោកអ្នក។
- ថ្ងៃផុតកំណត់ចុះឈ្មោះ : ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០
- សម័យប្រលង : ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២១
ដើម្បីចុះឈ្មោះសូមទាញយកសំណុំបែបបទដោយចុចនៅទីនេះ
លោកអ្នកអាចធ្វើតេស្តនេះដោយសារ :
- ហេតុផលផ្ទាល់ខ្លួន : TCF អាចអោយលោកអ្នកអាចវាស់ស្ទង់ចំណេះដឹងភាសាបារាំងរបស់លោកអ្នកលើផ្នែកស្តាប់ និងអានរឺក៏ផ្នែកនិយាយនិងសរសេរក្នុងករណីដែលលោកអ្នកមានបំណងចង់ពង្រឹងបន្ថែមលើផ្នែកណាមួយ។ វាក៏ដូចជាប្រវិត្តកំរិតភាសានៅពេលដែលបេក្ខជនប្រលង។
- ហេតុផលការងារ : វាផ្តល់ព៌តមានលិតលម្អៀងដែលបេក្ខជនអាចយកទៅបង្ហាញស្ថាប័នណាមួយនៅពេលដាក់ពាក្យសុំធ្វើការ រឺក៏ពេលសុំតម្លើងឋានៈ។
- ហេតុផលការសិក្សា : យោងតាមស្តង់ដាអន្តរជាតិ វាផ្តល់ការវាយតំលៃមួយដែលទុកចិត្តទៅលើសមត្ថភាពភាសាដែលគេអាចទទួលយកបាននៅពេលដែល លោកអ្នកចុះឈ្មោះ នៅសាលាឧត្តមសិក្សា (សកលវិទ្យាល័យ សាលាល្បីៗ សាលាសិល្បៈ សាលាស្ថាបត្យកម្ម សាលាពាណិជ្ជសាស្រ្ត…)។
សំរាប់ព៌តមានបន្ថែម សូមអញ្ជើញចុចលើកន្លែងនេះ www.ciep.fr/tcfdap/
– សុំសញ្ជាតិបារាំង៖ TCF ឆ្លើយតបទៅតាមលក្ខខណ្ឌថ្មីៗរបស់ក្រសួងមហាផ្ទៃនិងអន្តោប្រវេសន៍បារាំងពាក់ព័ន្ធនិងការប្រលងចំណេះដឹង ភាសាបារាំងចំពោះអ្នកស្នើសុំចូលសញ្ជាតិបារាំង។
– បំពេញសំណុំបែបបទសុំទៅ Québec ប្រទេសកាណាដា៖ TCF ឆ្លើយតបទៅនឹងក្រិតក្រមរបស់ក្រសួងអន្តោប្រវេសន៍និងសហគមន៍វប្បធម៌ហើយឆ្លើយតបទៅនឹងតំរូវការ របស់អ្នកដែលមានគំរោងទៅរស់នៅ Québec រហូតដែរ។