


ការអញ្ជើញចូលនិងការអាននៅនឹងកន្លែងធ្វើបានដោយសេរីនិងពុំគិតថ្លៃ។ ការខ្ចីឯកសារយក ទៅផ្ទះបានសំរាប់តែអ្នកដែលមានប័ណ្ណសមាជិកបណ្ណាល័យ។
ម៉ោងពេលធ្វើការ
ពីថ្ងៃអង្គារដល់សុក្រ៖ ពីម៉ោង ៩:៣០ព្រឹក ដល់ម៉ោង ៦:៣០នាទីល្ងាច
ថ្ងៃសៅរ៍៖ ពីម៉ោង ៩:៣០ព្រឹក ដល់ម៉ោង ៥:០០នាទីល្ងាច
បែបបទចុះឈ្មោះ (ប័ណ្ណសមាជិកបណ្ណាល័យពហុឯកសារមានសុពលភាព១ឆ្នាំ ចាប់រាប់
ពីថ្ងៃចុះឈ្មោះដល់ថ្ងៃដដែលឆ្នាំក្រោយ)
ឯកសារដែលត្រូវមានសំរាប់ការចុះឈ្មោះ :
- អត្តសញ្ញាណប័ណ្ណ
- រូបថត១សន្លឹក
- ឯកសារបញ្ជាក់លំនៅដ្ឋាន (ឬធ្វើលិខិតកិច្ចសន្យាលើការបញ្ជាក់លំនៅដ្ឋាន)
- សលាកប័ត្រចុះឈ្មោះដែលបានបំពេញរួច និងចុះហត្ថលេខារួច ជាភាសាខ្មែរ
- ប័ណ្ណសំគាល់សិស្សឬនិស្សិត
ការខ្ចីឯកសារយកទៅផ្ទះ
អ្នកមានប័ណ្ណសមាជិកបណ្ណាល័យអាចខ្ចីទុកបាន៣សប្តាហ៍នូវឯកសារចំនួន១០ អាចជាសៀវភៅ, ជាស៊ីឌី, ជាកាសែត-ទស្សនាវដ្តី, ឬក៏ជាឌីវីឌី ភាពយន្តឯកសារ ។ អោយខ្ចីឌីវីឌី២បន្ថែមទៀតដែលជាភាពយន្តរឿង។
ឯកសារមាននៅក្នុងបណ្ណាល័យ
– ឯកសារទើបនឹងមកដល់ថ្មី អាចខ្ចីទុកបានត្រឹមតែ១សប្តាហ៍ប៉ុណ្ណោះ
– អ្នកអានអាចសរសេរសុំទិញឯកសារ ឬសរសេរតវ៉ាបញ្ហាណាមួយដោយចុះកាលបរិឆ្ឆេទនិងហត្ថលេខា
ខាងក្រោមក្នុងសៀវភៅដែលបានតាំងលើតុទទួលភ្ញៀវ
– ការពិន័យលើឯកសារដែលយូរសងៈ ពិន័យ១$ ចំពោះឯកសារណាដែលហួសថ្ងៃកំណត់សងចំនួន១៥ថ្ងៃ
ពិន័យ២$ ចំពោះឯកសារណាដែលហួសថ្ងៃកំណត់សងចំនួន២២ថ្ងៃឡើងទៅ។
ការប្រើប្រាស់បណ្ណាល័យឌីជីថល Culturethèque
លោក-អ្នកចុះឈ្មោះធ្វើប័ណ្ណសមាជិកបណ្ណាល័យរួចហើយ, អាចចុះឈ្មោះប្រើប្រាស់បណ្ណាល័យឌីជីថល Culturethèque បានទៀតផង។ ពត៌មានផ្សេងទៀត សូមចុចទីនេះ
តម្លៃនៃការធ្វើប័ណ្ណសមាជិកបណ្ណាល័យ
តម្លៃធម្មតា
• ១០$ ក្នុង១ឆ្នាំសំរាប់ជនជាតិខ្មែរ
• ២០$ ក្នុង១ឆ្នាំសំរាប់បរទេស
តម្លៃក្មេង (សំរាប់ក្មេងមានអាយុក្រោម១៨ឆ្នាំ) និងសិស្ស-និសិ្សត(ដោយបង្ហាញប័ណ្ណសំគាល់សិស្ស-និសិ្សតដែលនៅមាន
សុពលភាព)
• ២$ ក្នុង១ឆ្នាំសំរាប់ជនជាតិខ្មែរ
• ៥$ ក្នុង១ឆ្នាំសំរាប់បរទេស
ការចុះឈ្មោះដោយឥតគិតថ្លៃចំពោះសិស្ស-និសិ្សតដែលរៀនភាសាបារាំងនៅវិទ្យាស្ថានបារាំង។
តម្លៃជាក្រុមឬជាសមូហភាព
ប័ណ្ណសមាជិកក្រុមឬសមូហភាពប្រើសំរាប់សមាជិកនៃអង្គការ-ស្ថាប័នណាមួយ(ច្រើនបំផុតសំរាប់មនុស្ស១០នាក់)
ដែលអាចខ្ចីឯកសារទាំងឡាយសំរាប់តែការងាររបស់ខ្លួន (សលាកប័ត្រឈ្មោះនៅទីនេះ)។
សមាជិកនិមួយៗដែលស្ថាប័នបានផ្តល់ឈ្មោះឲ្យ ត្រូវទទួលខុសត្រូវលើឯកសារដែលខ្លួនបានខ្ចី
ហើយបើសងឯកសារហួសថ្ងៃកំណត់យូរ សមាជិករូបនោះជាអ្នកបង់ថ្លៃពិន័យ។
ទោះជាយ៉ាងណា, ប័ណ្ណនេះត្រូវបានធ្វើក្រោមសំណើររបស់ស្ថាប័ននិងក្នុងនាមស្ថាប័ន, បណ្ណាល័យនៃវិទ្យាស្ថាន
បារាំងនឹងធ្វើការទាក់ទងដល់លោកនាយកនៃស្ថាប័ននេះក្នុងករណីពុំមានការដោះស្រាយ។ ការធ្វើឲ្យបាត់ឯកសារ
ឬការសងឯកសារយឺតយូរ នឹងបង្កើតអោយមានការប៉ះពាល់ដល់សមាជិកក្រុមទាំងមូល។
ចំនួនឯកសារខ្ចីសរុបកំណត់ត្រឹមតែ៣០សំរាប់រយៈពេល៣សប្តាហ៍ (ទស្សនាវដ្តីចំនួន១០, ឌីវីឌី ចំនួន២, ស៊ីឌី
ចំនួន២)។
ឯកសារដែលទើបមកដល់ថ្មី ខ្ចីទុកអានបានត្រឹមតែ១សប្តាហ៍តែប៉ុណ្ណោះ។
ឯកសារដែលអាចទាញយកមកប្រើ
នៅខាងក្រោមនេះ លោក-អ្នកមានសលាកប័ត្រសំរាប់ចុះឈ្មោះនិងសំណុំឯកសារសំខាន់ៗដែលលោក-អ្នកទាញយកមក
ប្រើប្រាស់នៅកន្លែងលោក-អ្នកៈ
• សលាកប័ត្រចុះឈ្មោះ ជាភាសាខ្មែរ
• ឯកសារបញ្ជាក់លំនៅដ្ឋាន
• សលាកប័ត្រចុះឈ្មោះជាក្រុម-សមូហភាព
• បទបញ្ជាផ្ទៃក្នុង
• ឯកសារពាក់ព័ន្ធនឹងចំណូលឯកសារបណ្ណាល័យ
• បណ្ណាល័យអ្នករៀនភាសាបារាំង
• ឯកសារស្តីពី ថាតើធ្វើយ៉ាងណាដើម្បីរកឯកសារមួយបាននៅក្នុងបណ្ណាល័យៈ មានការបញ្ជាក់មួយចំនួនតូចស្តីពីចំណេះវិជ្ជាផ្នែកបណ្ណាល័យ
• គោលការណ៍អំណោយឯកសាររបស់យូណេស្កូ