

ការផ្តល់ជូនពិសេស និង ការចុះឈ្មោះ
ថ្នាក់ភាសាបារាំង 14 December 2018

ចង់រៀនភាសាបារាំងមែនទេ? ចង់បានការបង្រៀនដែលមានគុណភាព សូមមករៀន នៅវិទ្យាស្ថានបារាំង!
តាំងពីឆ្នាំ ១៩៩១ មកវិទ្យាស្ថានបារាំង ជាមជ្ឈមណ្ឌលបង្គោលសំរាប់ការសិក្សា ភាសាបារាំងនៅកម្ពុជា។
- ផ្តល់កម្មវិធីបង្រៀនពេញលេញជាងគេនៅកម្ពុជា (សូមមើលកម្មវីធីខាងក្រោម )
- ជាគ្រឹះស្ថានផ្លូវការដែលការបង្រៀនប្រកបដោយគុណភាព
- ជាមជ្ឈមណ្ឌលប្រលងភាសាបារាំងតែមួយគត់ដែលទទួលបានការអនុញ្ញាតនិងការទទួលស្គាល់ពីសាធារណៈរដ្ឋបារាំង
- មានក្រុមសាស្រ្តាចារ្យដែលមានគរុកោសល្យពូកែៗសំរាប់ជួយដល់សិស្សនិស្សិត
ចូលរៀនថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២០
ចុះឈ្មោះចាប់ពីថ្ងៃទី២៨ ខែកញ្ញា រហូតដល់ថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២០
តើចុះឈ្មោះតាមរបៀបណា?
ទាញយកបែបបទចុះឈ្មោះចូលរៀន
ថ្លៃសិក្សាអាចបងជាលុយសុទ្ធនៅការិយាល័យចុះឈ្មោះ ឬជាកាតធនាគារ ឬផ្ទេរ តាមគណន័យធនាគារ។
សូមទាក់ទងមកយើងខ្ញុំ:
infocours@archives.institutfrancais-cambodge.com | 012 367 335 / 337
ពីថ្ងៃច័ន្ទដល់ ថ្ងៃព្រហស្បតិ៍ ពីម៉ោង ៨:៣០ព្រឹក ដល់ ១១:៣០ថ្ងៃត្រង់
និងពីម៉ោង ១រសៀល ដល់ ៦ល្ងាច (គ្មានការសំរាក)
ថ្ងៃសុក្រ ម៉ោង ៨:៣០ព្រឹក ដល់ម៉ោង ៧យប់ និងពីម៉ោង ១រសៀល ដល់ ៥ល្ងាច
ថ្ងៃសៅរ៍ ម៉ោង ៨ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់
—
ការផ្តល់ថ្នាក់សិក្សា
លោកអ្នកនឹងទទួលបានកាសិក្សាភាសាបារាំងដែលត្រូបតាមការចង់បានរបស់លោកអ្នក បើទោះជាលោកអ្នក ធ្លាប់បានរៀនភាសាបារាំង ឬពុំធ្លាប់បានរៀនសោះក៏ដោយ។ កម្មវិធីរបស់យើង សមស្រប ទាំងកុមារទាំងមនុស្ស ពេញវ័យ ទាំងសិស្សនិស្សិត ទាំងអ្នកធ្វើការ។ យើងក៏មានបង្រៀនផងដែរនូវថ្នាក់ភាសាខ្មែរ។
ថ្នាក់ភាសាបារាំងទូទៅ
ចាប់ពីថា្នក់ដំបូងរហូតដល់កំរិតខ្ពស់ កម្មវិធីបង្រៀនរបស់យើងគឺស្របទៅតាមស្តង់ដាររបស់កម្មវិធីបង្រៀននៅប្រទេសអឺរ៉ុប (Cadre européen commun de référence pour les langues) ហើយស្របទៅតាមពេលវេលារបស់អតិថិជន (ថ្នាក់ក្រៅម៉ោង ថ្នាក់ពេញម៉ោង ថ្នាក់រៀនថ្ងៃសៅរ៍ ជាដើម)
កំរិតភាសា: A1 របកគំហើញ, A2 មធ្យម, B1 ល្អបង្គួរ, B2 ឯករាជ្យ, C1 ម្ចាស់ការ
ចង់យល់បន្ថែមពីកំរិតទាំងនេះ
វ័យសិស្ស | រយៈពេល | កំរិត | តំលៃ | |
ថ្នាក់ក្រៅម៉ោង | មនុស្សធំ/វ័យជំទង់ | ៤៦ម៉ោង | ដំបូង/A1
A2 B1/B2 C1 |
115$
125$ 130$ 135$ |
ថ្នាក់ពេញម៉ោង | មនុស្សធំ | ៩២ម៉ោង | A1 | 220$ |
ថ្នាក់ភាសាបារាំងសំរាប់ជនបរទេស | មនុស្សធំ | ៥០ម៉ោង | A1 | 190$ |
ថ្នាក់ភាសាខ្មែរសំរាប់ជនបរទេស | មនុស្សធំ | ៣០ម៉ោង | A1 | 100$ |
ថ្នាក់កុមារ | កូនសិស្សចាប់ពី៧ដល់១៥ឆ្នាំ | ៣០ម៉ោង | A1/ A2 | 105$ |
ថ្នាក់អនឡាញ | មនុស្សធំ | ៥០ម៉ោង | A1 ដល់ C1 | 350$ (វិជ្ជាជីវៈ)
290$ |
ថ្នាក់រៀនថ្ងៃសៅរ៍
លោកអ្នកចង់ស្គាល់ភាសាបារាំងនិងចង់មានទំនុកចិត្តក្នុងខ្លួន រឺក៏ចង់ត្រៀមប្រលងសាញ្ញាប័ត្រភាសាបារាំង DELF/DALF ។
៣ ម៉ោងក្នុងមួយសប្តាហ៍: សរុប ៣០ ម៉ោង
វ័យសិស្ស | រយៈពេល | កំរិត | តំលៃ | |
ថ្នាក់ដំបូងនិងបន្ទាប់ | មនុស្សធំ | ៣០ម៉ោង | ដំបូង/A1
A2 |
75$
80$ |
ថ្នាក់ត្រៀមប្រលងDELF/DALF | មនុស្សធំ | ៣០ម៉ោង | B1/B2/C1 | 85$ |
ថ្នាក់ពិសេស
ថ្នាក់នេះបង្កើតឡើងទៅតាមតំរូវការផ្ទាល់ខ្លួនរឺវិជ្ជាជីវៈ៕
វ័យសិស្ស | រយៈពេល | កំរិត | តំលៃ | |
ភាសាបារាំងរឺភាសាខ្មែរ | គ្រប់វ័យ (ទូទៅ) |
តាមការបញ្ជា | ពីA1 ដល់ C1 | 30$ ក្នុង១ម៉ោងបើរៀននៅវិទ្យាស្ថាន
35$ បើរៀនដល់កន្លែង |
ភាសាបារាំងរឺភាសាខ្មែរ | គ្រប់វ័យ (វិជ្ជាជីវៈ) |
តាមការបញ្ជា | ពីA1 ដល់ C1 | 40$ ក្នុង១ម៉ោងបើរៀននៅវិទ្យាស្ថាន
45$ បើរៀនដល់កន្លែង |
ថ្នាក់ភាសាបារាំងប្រើក្នុងក្រុមហ៊ុន
ថ្នាក់នេះបង្កើតឡើងទៅតាមតំរូវការរបស់ក្រុមហ៊ុនរឺបុគ្គលណាម្នាក់ដែលមានបំណងចង់ប្រើ ភាសាបារាំងអោយមានប្រសិទ្ធិភាពក្នុងរង្វង់ការងាររបស់គាត់។
យើងមានលទ្ធភាពក្នុងការផ្តល់សេវានេះបន្ទាប់ពីបានសិក្សាច្បាស់លាស់ពីតំរូវការរបស់អតិថិជន៕
វ័យសិស្ស | រយៈពេល | កំរិត | តំលៃ | |
ភាសាបារាំងប្រើក្នុងក្រុមហ៊ុន | គ្រប់វ័យ | តាមការបញ្ជា | ពីA1 ដល់ C1 |
40$ ក្នុង១ម៉ោងបើរៀននៅវិទ្យាស្ថាន
45$ |