Institut français du Cambodge
បើកទទួលចុះឈ្មោះសម្រាប់ការប្រឡង DELF បើកទទួលចុះឈ្មោះសម្រាប់ការប្រឡង DELF
ការចុះឈ្មោះសម្រាប់ វគ្គប្រឡងសញ្ញាប័ត្រ DELF នឹងបើកទទួលពាក្យហើយ!សូមផ្តល់សុពលភាពឱ្យកម្រិតភាសាបារាំងរបស់អ្នកនិងទទួលបានសញ្ញាប័ត្រពីប្រទេសបារាំងដែលទទួលស្គាល់ជាអន្តរជាតិ៖ សម្រាប់ការសិក្សា ការងារ ឬសម្រាប់ការទៅរស់នៅក្នុងប្រទេសប្រើភាសាបារាំងណាមួយ ជាមួយសញ្ញាបត្រកម្រិតB2។ វិទ្យាស្ថានបារាំងជាមជ្ឈមណ្ឌលប្រឡងតែមួយគត់ដែលទទួលស្គាល់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា។ សញ្ញាប័ត្រ DELF ត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅក្នុងប្រទេសចំនួន ១៧៤ លើ ៥ ទ្វីប។ ប្រភេទនៃសញ្ញាបត្រ DELF ទាំងអស់ (សម្រាប់មនុស្សពេញវ័យទូទៅ សម្រាប់វ័យជំទង់ សម្រាប់សិស្ស សម្រាប់កុមារនិង សម្រាប់ជំនាញ)... បើកទទួលចុះឈ្មោះសម្រាប់ការប្រឡង DELF

ការចុះឈ្មោះសម្រាប់ វគ្គប្រឡងសញ្ញាប័ត្រ DELF នឹងបើកទទួលពាក្យហើយ!
សូមផ្តល់សុពលភាពឱ្យកម្រិតភាសាបារាំងរបស់អ្នកនិងទទួលបានសញ្ញាប័ត្រពីប្រទេសបារាំងដែលទទួលស្គាល់ជាអន្តរជាតិ៖ សម្រាប់ការសិក្សា ការងារ ឬសម្រាប់ការទៅរស់នៅក្នុងប្រទេសប្រើភាសាបារាំងណាមួយ ជាមួយសញ្ញាបត្រកម្រិតB2។ វិទ្យាស្ថានបារាំងជាមជ្ឈមណ្ឌលប្រឡងតែមួយគត់ដែលទទួលស្គាល់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា។

សញ្ញាប័ត្រ DELF ត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅក្នុងប្រទេសចំនួន ១៧៤ លើ ៥ ទ្វីប។ ប្រភេទនៃសញ្ញាបត្រ DELF ទាំងអស់ (សម្រាប់មនុស្សពេញវ័យទូទៅ សម្រាប់វ័យជំទង់ សម្រាប់សិស្ស សម្រាប់កុមារនិង សម្រាប់ជំនាញ) មានសុពលភាពពេញមួយជីវិត។ សញ្ញាប័ត្រនីមួយៗវាយតម្លៃកម្រិតចំណេះដឹងរបស់លោកអ្នកក្នុងជំនាញទាំងបួនគឺ៖ ការស្តាប់ និងការសរសេរ ការសន្ទនានិងការឆ្លើយសំនួរលើអំនាន។

ការចុះឈ្មោះបើកទទួលសម្រាប់៖
– DELF Tout Public
– DELF Junior
– DELF Prim (ប្រឡងនៅថ្ងៃទី ២២ និង ២៣ ខែឧសភា)

ព័ត៌មានទាក់ទងនឹងកាលបរិច្ឆេទប្រលង >> ចុចទីនេះ <<
ព័ត៌មានស្តីពីកាលវិភាគប្រឡង សម្រាប់ខែមីនា ២០២១ >> ចុចទីនេះ <<
សូមអញ្ជើញមកចុះឈ្មោះចាប់ពីឥឡូវនេះតទៅតាមរយៈ៖ https://cambodge.extranet-aec.com
ឬ ទាញយកបែបបទនៃការប្រលង:
DELF Prim
DELF Junior
DELF Tout Public

ការទទួលចុះឈ្មោះបើកពីថ្ងៃទី ១៥ ដល់ ២៦ ខែកុម្ភៈ ឆ្នាំ២០២១
ការប្រឡងចាប់ពីថ្ងៃទី ២៩ ខែមីនា ដល់ថ្ងៃទី ០២ ខែមេសា

ទាក់ទងមកយើងខ្ញុំ តាមរយៈទូរស័ព្ទលេខ ០១២ ៣៦៧ ៣៣៥ / ០១២ ៣៦៧ ៣៣៧ ឬ សូមអញ្ជើញមកកន្លែងចុះឈ្មោះរបស់មជ្ឈមណ្ឌលភាសា។

ម៉ោងធ្វើការលេខាធិការដ្ឋានមជ្ឈមណ្ឌលភាសា:
ពីថ្ងៃច័ន្ទដល់ ថ្ងៃសុក្រ ពីម៉ោង ៨ព្រឹក ដល់ ៧យប់ (បើករហូត)
ថ្ងៃសៅរ៍ ម៉ោង ៨ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់